• icon០៩២ ៨០០ ៣៧៩
  • iconccad.ncca@gmail.com
  • icon៣A, ផ្លូវលេខ១៦៩, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ

បទប្បញ្ញតិ្តទូទៅ

នៃការប្រឡងប្រណាំងទីប្រជុំជនស្អាតលើកទី៣ (២០២២-២០២៥)

បទប្បញ្ញតិ្តទូទៅ

នៃការប្រឡងប្រណាំងទីប្រជុំជនស្អាតលើកទី៣ (២០២២-២០២៥)

បទប្បញ្ញតិ្តទូទៅ

នៃការប្រឡងប្រណាំងទីប្រជុំជនស្អាតលើកទី៣ (២០២២-២០២៥)

ហេតុអ្វីត្រូវចូលរួមការប្រឡងប្រណាំង ទីប្រជុំជនស្អាត ?
  • ជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុង។
  • ជួយពង្រឹង និងលើកកម្ពស់រូបភាពនៅតាមបណ្តាទីក្រុងនៅទូទាំព្រះរាជាណាចក្រកម្ពុជា។
  • ជាឧបករណ៍ផ្សព្វផ្សាយ”សេវាកម្មបៃតង”។
  • ចូលរួមការការពារ និងលើកកម្ពស់បរិស្ថាន។
  • ពង្រឹង និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមបណ្តាទីក្រុង។
  • ធ្វើឲ្យមានសមភាពក្នុងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។
Image
គណៈកម្មាធិការជាតិវាយតម្លៃទីប្រជុំជនស្អាត គ.ជ.វ.ទ

ចលនាប្រឡងប្រណាំងទីប្រជុំជនស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (២៧ទីក្រុង-១៤ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋា-ភិបាល។

ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែក យ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។

ក្រៅពីរង្វាន់ដែលផ្តល់រាជរដ្ឋាភិបាលទីក្រុង-ខណ្ឌបេក្ខភាព ក៏នឹងទទួលបានស្លាកសញ្ញាសំគាល់ទីប្រជុំជនស្អាត ដែលចេញដោយ គ.ជ.វ.ទ. ផងដែលក្រោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយនាយករដ្ឋមន្រ្តី។

Image
ទីក្រុង-ខណ្ឌ ដែលបានត្រូវចូលរួមការប្រឡង

គ.ជ.វ.ទ. នឹងធ្វើការរៀបចំការប្រឡងប្រណាំងទីប្រជុំជនស្អាតជារៀងរាល់ ០៣ (បី) ឆ្នាំម្តង ដោយមានការចូលរួមពីទីក្រុង-ខណ្ឌនៅទូទាំងព្រះរាជាណាចក្រកម្ពុជា (ទីក្រុង-ខណ្ឌទាំងអស់ត្រូវចូលរួមការប្រឡងប្រណាំងដោយកាតព្វកិច្ច) ដែលមានឈ្មោះដូចខាងក្រោម៖

១. ក្រុងកំពង់ចាម

២. ក្រុងសួង

៣. ក្រុងតាខ្មៅ

៤. ក្រុងបាត់ដំបង

៥. ក្រុងព្រៃវែង

៦. ក្រុងសៀមរាប

៧. ក្រុងប៉ោយប៉ែត

៨. ក្រុងសេរីសោភណ្ឌ

៩. ក្រុងដូនកែវ

១០. ក្រុងច្បារមន

១១. ក្រុងស្ទឹងសែន

១២. ក្រុងកំពង់ឆ្នាំង

១៣. ក្រុងកំពត

១៤. ក្រុងស្វាយរៀង

១៥. ក្រុងបាវិត

១៦. ក្រុងពោធិ៍សាត់

១៧. ក្រុងខេមរភូមិន្ទ

១៨. ក្រុងក្រចេះ

១៩. ក្រុងព្រះសីហនុ

២០. ក្រុងបានលុង

២១. ក្រុងព្រះវិហារ

២២. ក្រុងស្ទឹងត្រែង

២៣. ក្រុងសំរោង

២៤. ក្រុងសែនមនោរម្យ

២៥. ក្រុងប៉ៃលិន

២៦. ក្រុងកែប

២៧. ខណ្ឌ៧មករា

២៨. ខណ្ឌចំការមន

២៩. ខណ្ឌដង្កោ

៣០. ខណ្ឌដូនពេញ

៣១. ខណ្ឌទួលគោក

៣២. ខណ្ឌមានជ័យ

៣៣. ខណ្ឌសែនសុខ

៣៤. ខណ្ឌឬស្សីកែវ

៣៥. ខណ្ឌពោធិ៍សែនជ័យ

៣៦. ខណ្ឌជ្រោយចង្វារ

៣៧. ខណ្ឌច្បារអំពៅ

៣៨. ខណ្ឌព្រែកព្នៅ

៣៩. ខណ្ឌកំបូល

៤០. ខណ្ឌបឹងកេងកង

៤១. ក្រុងកោះរ៉ុង

*** សំគាល់

ទីក្រុង - ខណ្ឌបេក្ខភាពអាចទទួលបានពាក្យសុំចូលរួមការប្រឡងប្រណាំងពី គ.ជ.វ.ទ
គ.ជ.វ.ទ នឹងធ្វើការពិនិត្យលើពាក្យសុំចូលរួមរបស់ទីក្រុង-ខណ្ឌបេក្ខភាព និងឯកសារពាក់ព័ន្ធនានា ដែលភ្ជាប់មកជាមួយ ( គ.ជ.វ.ទ. រក្សាសិទ្ធិក្នុងការស្នើសុំឯកសារពាក់ព័ន្ធបន្ថែម )។

នីតិវិធីនៃការប្រឡងប្រណាំង

ទីក្រុង-ខណ្ឌបេក្ខភាពទាំងអស់មានរយៈពេល ៣០ថ្ងៃ ក្នុងការទទួល និងដាក់ពាក្យសុំ និងបំពេញឯកសារ​ចូលរួមប្រឡងប្រណាំង ចាប់ពីថ្ងៃប្រកាសផ្សព្វផ្សាយជាផ្លូវការ នៃការប្រឡងប្រណាំងទីប្រជុំជនស្អាតដោយ គ.ជ.វ.ទ.។

ក្រោយពីបានទទួលឯកសារបំពេញ ដោយទីក្រុង-ខណ្ឌបេក្ខភាព គ.ជ.វ.ទ. មានរយៈពេល ០៧(ប្រាំពីរ)ខែក្នុងការពិនិត្យ និងវាយតម្លៃជាលើកចុងក្រោយ មុននឹងបញ្ចូនទៅនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេចផ្តល់ជ័យលាភីដល់ក្រុង-ខណ្ឌបេក្ខភាព។ ក្រោយទទួលបាននៅវិញ្ញាបនបត្រទទួលស្គាល់ដោយនាយករដ្ឋមន្រ្តី គ.ជ.វ.ទ នឹងរៀបចំពិធីប្រគល់រង្វាន់ និងស្លាកសញ្ញាជាផ្លូវការដល់ក្រុង-ខណ្ឌដែលទទួលបានជ័យលាភី

Image
សូចនាករ និងលក្ខណៈវិនិច្ឆ័យក្នុងការវាយតម្លៃ

មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖

  • ១) សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន
  • ២) សូចនាករគោលនៃភាពស្អាត
  • ៣) សូចនាករគោលនៃការគ្រប់គ្រងសំណល់
  • ៤) សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង
  • ៥) សូចនាករគោលនៃតំបន់បៃតង នឹងខ្សែក្រវាត់បៃតង
  • ៦) សូចនាករគោលនៃសុវត្ថិភាពសុខភាពសាធារណៈ សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង
  • ៧) សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍

ដែលត្រូវបានបែងចែកជាសូចនាករលម្អិតចំនួន ៤១ និងត្រូវបានដាក់ពិន្ទុតាមលក្ខណ-វិនិច្ឆ័យ ចំនួន ១១៣(ស្មើរនឹង ១២០ពិន្ទុ) សម្រាប់ធ្វើការវាយតម្លៃ និងសម្រេចផ្តល់ជ័យលាភីជូនទីក្រុង -ខណ្ឌបេក្ខភាព។

Image
សុពលភាព និងកម្រិតនៃពានរង្វាន់ និងស្លាកសញ្ញាសម្រាប់ទីក្រុងជ័យលាភី

ក្រុង-ខណ្ឌបេក្ខភាពដែលបំពេញ បានតាមសូចនាករ និងលក្ខណ-វិនិច្ឆ័យ ដែលបានចែងក្នុងស្តង់ដាទីប្រជុំជនស្អាត នឹងទទួលពានរង្វាន់ និងស្លាកសញ្ញាទីប្រជុំជនស្អាត ដែលមានឡាបិលរូបផ្ការំដួលសម្រាប់រយៈពេល ០៣ (បី) ឆ្នាំ។ ពានរង្វាន់ និងស្លាកសញ្ញាទីប្រជុំជនស្អាត ដែលនឹងទទួលបានជាអនុគមន៍នឹងពិន្ទុ ដូចខាងក្រោម៖

ឡាបិលរូបផ្ការំដួល ៣ទង

ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៩០ និង ១២០ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៧៥% នៃពិន្ទុសរុប)។

ឡាបិលរូបផ្ការំដួល ២ទង

ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនក្រុង - ខណ្ឌដែលបានពិន្ទុចន្លោះពី ៧២ និង ៨៩ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៦០% នៃពិន្ទុសរុប)។

ឡាបិលរូបផ្ការំដួល ១ទង

ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៤៨ និង ៧១ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៤០% នៃពិន្ទុសរុប)។


*** សំគាល់

ចំពោះទីក្រុង-ខណ្ឌបេក្ខភាពដែលមិនទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងទីប្រជុំជនស្អាត អាចនឹងទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមទៅតាម ពិន្ទុដែលទទួលបានទៅលើសូចនាករ គោលនីមួយៗនៃស្តង់ដាទីប្រជុំជនស្អាត។

ការផ្លាស់ប្ដូរ ឬដកហូតឡាបិលទីប្រជុំជនស្អាត

គ.ជ.វ.ទ. មានសិទ្ធិធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីធ្វើការផ្លាស់ប្ដូរ ឬដកហូតឡាបិលទីប្រជុំជនស្អាតភ្លាមៗពីទីក្រុង-ខណ្ឌជ័យលាភី ឬក្នុងរយៈពេលកំណត់ណាមួយ ដោយធ្វើការជូនដំណឹងជាមុន។

ការផ្លាស់ប្ដូរ ឬការដកហូតឡាបិល ទីក្រុស្អាតធ្វើឡើងដោយផ្អែកលើភាពមិនប្រក្រតី ដែលនាំឱ្យមានការប៉ះពាល់ដល់លក្ខណវិនិច្ឆ័យដែលបានកំណត់ក្នុងស្តង់ដាទីប្រជុំជនស្អាត។

គ.ជ.វ.ទ. នឹងធ្វើការជូនដំណឹងដល់ទីក្រុង-ខណ្ឌជ័លាភីនៅពេលដែល គ.ជ.វ.ទ. ពិនិត្យឃើញថាលក្ខណ-វិនិច្ឆ័យ ដែលធ្លាប់បំពេញបានមាន ការប្រែប្រួលនឹងផ្ទុយពីការកំណត់ក្នុងទីប្រជុំជនស្អាត។

ក្រោយទទួលបានសេចក្ដីជូនដំណឹង ពី គ.ជ.វ.ទ. ទីក្រុង-ខណ្ឌជ័លាភីត្រូវ រៀបចំវិធានការជាបន្ទាន់ក្នុងការកែលម្អ។ ករណីមិនអនុវត្តតាម គ.ជ.វ.ទ. នឹងធ្វើការស្នើសុំទៅរាជ-រដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរ ឬដកហូតឡាបិលទីប្រជុំជនស្អាតពីទីក្រុង-ខណ្ឌទាំងនោះ។

Image
ឡាបិលទីប្រជុំជនស្អាត

ទីក្រុង-ខណ្ឌបេក្ខភាព ដែលទទួលបានជ័យលាភីទៅលើការប្រឡងប្រណាំង នឹងទទួលបានឡាបិលទីប្រជុំជនស្អាត ដែលទទួលស្គាល់ពីគុណភាព និងការយកចិត្តទុកដាក់ដល់បរិស្ថាន ភាពស្អាត និងមជ្ឈ- ដ្ឋានរស់នៅប្រកបទៅដោយភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឡាបិលរូបផ្ការំដួល សម្រាប់បញ្ជាក់ ជ័យលាភីទីប្រជុំជនស្អាតមានរូបសញ្ញាដូចខាងក្រោម៖

ឡាបិល ៣ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីប្រជុំជនស្អាត ដែលទទួលបាន៣ទង

ឡាបិល ២ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីប្រជុំជនស្អាត ដែលទទួលបាន២ទង

ឡាបិល ១ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីប្រជុំជនស្អាត ដែលទទួលបាន១ទង